ផលប៉ះពាល់ពីវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ លើប្រជាកសិករនៅក្នុងប្រទេសកម្ពុជា
2020-11-03 03:14:27 ជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ ១៩ បានធ្វើអោយសេដ្ឋកិច្ច និងសុខភាពប្រជាជនកម្ពុជារាប់លាននាក់ធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់។ កសិករគឺជាក្រុមមួយក្នុងចំណោមក្រុមដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងកម្ពុជា។ ក្រុមកសិករបាននឹងកំពុងជួបបញ្ហាសេដ្ឋកិច្ច និងសង្គមជាច្រើនរួចទៅហើយមុនពេលការរីករាលដាលនៃជំងឺនេះ។ ឥឡូវនេះដោយមានការភ័យខ្លាចនៃជំងឺកូវីដ ១៩ និងផលប៉ះពាល់នៃជំងឺនេះ យើងកំពុងតែមើលឃើញពីបញ្ហាដែលមានស្រាប់របស់កសិករកាន់តែអាក្រក់ទៅៗ។ ពួកគេភាគច្រើនកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ កង្វះស្បៀងអាហារនិងទឹក និងការរើសអើង នេះគ្រាន់តែនិយាយទ្រោះៗប៉ុណ្ណោះ។ បញ្ហាទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព និងសេចក្តីថ្លៃថ្នូរជាមនុស្សរបស់ពួកគាត់។ មាននៅក្នុងរបាយការណ៍ខាងក្រោមនេះជាស្ថានភាពជាក់ស្តែងដែលកសិករកម្ពុជាកំពុងប្រឈម និងអនុសាសន៍របស់យើងដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ។ លោកអ្នកអាចទាញយករបាយការណ៍ជាភាសាអង់គ្លេសរបស់យើងបានតាមតំណរភ្ជាប់ខាងក្រោម។ អត្ថបទជាភាសាខ្មែរនឹងមានចេញផ្សាយក្នុងពេលឆាប់ៗនេះ។
|
ថ្ងៃនេះ :
|
004801 | |
ម្សិលមិញ :
|
011620 | |
សប្តាហ៍នេះ :
|
021155 |