ផលប៉ះពាល់នៃវិបិត្តិពីការរីករាលដាលជំងឺកូវីដ ១៩ មកលើសិស្ស និសិ្សតនៅក្នុងប្រទេសកម្ពជា
2020-11-03 03:11:57 ករណីកូវីដ ១៩ ដំបូងបង្អស់នៅកម្ពុជាត្រូវបានគេរាយការណ៍នៅថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២០។ ចាប់តាំងពីការរកឃើញនេះមក រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជា និងគោលការណ៍ណែនាំជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងផលប៉ះពាល់អវិជ្ជមានដែលវាមានលើប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។ ទោះបីមានវិធានការទាំងនេះក៏ដោយក៏ប្រជាជនកម្ពុជាមួយចំនួននៅតែជួបការលំបាកក្នុងការចិញ្ចឹមជីវិត និងសម្របខ្លួនទៅនឹង “ស្ថានភាពថ្មីធម្មតា”។ បញ្ហាទាំងនេះក៏កំពុងកើតមានលើសសិស្ស-និស្សិតជាច្រើន។ ការមកដល់នៃការរៀនសូត្រតាម(Internet) លើប្រព័ន្ធអប់រំប្រពៃណីគួបផ្សំនឹងការវាយលុកពេញទំហឹងរបស់ជំងឺកូវីដ ១៩ លើការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសិស្ស-និស្សិត និងមនុស្សដែលនៅជុំវិញពួកគេ ឧ. ឪពុកម្តាយរបស់ពួកគេ។ ផលប៉ះពាល់រាប់តាំងពីថយចុះនៃគុណភាពនៃការអប់រំ រហូតដល់ការលំបាករបស់ពួកគេក្នុងការបំពេញសេចក្តីត្រូវការរបស់គ្រួសារ។ របាយការណ៍ខាងក្រោមមានការវិភាគយ៉ាងទូលំទូលាយអំពីបញ្ហានានាដែលប្រឈមនឹងនិស្សិតកម្ពុជានិងអាណាព្យាបាលនិងឪពុកម្តាយរបស់ពួកគេក្នុងកំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ និងអនុសាសន៍របស់និស្សិតទៅក្រសួងអប់រំយុវជននិងកីឡានិងរដ្ឋាភិបាល។ លោកអ្នកអាចទាញយករបាយការណ៍ជាភាសាអង់គ្លេសរបស់យើងបានតាមតំណរភ្ជាប់ខាងក្រោម។ អត្ថបទជាភាសាខ្មែរនឹងមានចេញផ្សាយក្នុងពេលឆាប់ៗនេះ៕ |
ថ្ងៃនេះ :
|
004802 | |
ម្សិលមិញ :
|
011620 | |
សប្តាហ៍នេះ :
|
021156 |